ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤៖
១. មេធាវីប្រធានគណបក្សភ្លើងទៀន ចាត់ទុកសាលក្រមសម្រេចឱ្យកូនក្តីលោកសងជំងឺចិត្តរដ្ឋាភិបាល១លាន៥សែនដុល្លារថា ជារឿងអយុត្តិធម៌
២. យុវជន រិះគន់ស្ថាប័នរដ្ឋាភិបាលដែលចេញញត្តិគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដោយមិនខ្វល់ពីមតិរិះគន់របស់ពលរដ្ឋ
៣. កម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាចិត្តដោះស្រាយបញ្ហាពលរដ្ឋដែលត្រូវបានធនាគាររឹបអូសទ្រព្យសម្បត្តិ
៤. នៅរាត្រីនេះ យើងមានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ មករាយការណ៍អំពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី និងសហគមន៍ខ្មែរអំពីការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជានៅអូស្ត្រាលី…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
view more